មណ្ឌលគិរី៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានរៀបចំពិធីចែកពូជកូនឈើហូបផ្លែ និងពូជបន្លែជូនប្រជាពលរដ្ឋចំនួន ១៥០គ្រួសារ នៅភូមិឡៅកា ក្រោមអធិបតីភាព ឯកឧត្តម ឈួន វិន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តមណ្ឌលគិរី និងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី រួមទាំងមន្រ្តីជំនាញ និងអាជ្ញាធរជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលាបឋមសិក្សាឡៅកា ក្នុងសង្កាត់សុខដុម ក្រុងសែនមនោរម្យ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤។ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា សម្រាប់ស្ថានភាពដីនៅខេត្តមណ្ឌលគិរី ហាក់មានអំណោយផលល្អខុសពីបណ្តាខេត្តមួយចំនួន ដែលប្រជាកសិករអាចដាំដុះ ដំណាំស្ទើគ្រប់ប្រភេទ ទាំងកសិកម្ម និងកសិឧស្សាហកម្ម។ មិនត្រឹមតែប៉ុណ្ណោះខេត្តមួយនេះ ក៏មានដំណាំសម្គាល់ភូមិសាស្ត្រដូចជា ផ្លែប័រ កាហ្វេ ក្រូចផាសិន ស្ពៃក្តោប ហើយបច្ចុប្បន្ន ក៏មានកសិករដាំ ទុរេន ដំឡូងបារាំង ខ្ទឹមស ដែលនៅខេត្តផ្សេងពិបាកក្នុងការដាំដុះ។ ឯកឧត្តម អភិបាលខេត្ត បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលទទួលបានពូជកូនឈើហូបផ្លែ និងពូជបន្លែ ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តនាពេលនេះ ត្រូវយកទៅដាំដុះ ថែរក្សាឱ្យបានផលផ្លែល្អ ទោះមិនបានលក់ទៅលើទីផ្សារ ក៏អាចបំពេញការបរិភោគក្នុងគ្រួសារ។ ហើយបើមានការពង្រីកការដាំដុះបន្ថែម យើងអាចនាំយកផលដំណាំទាំងនេះទៅលក់ឱ្យភ្ញៀវទេសចរ ដែលអាចជួយដល់ជីវភាពគ្រួសារមួយកម្រិត ដ្បិតគេត្រូវការខ្លាំងណាស់នូវប្រភេទបន្លែផ្លែឈើធម្មជាតិ ព្រោះវាជួយដល់សុខភាពល្អ។ ឯកឧត្តម ក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំចិញ្ចឹមសត្វ និងប្រកបមុខរបរផ្សេងៗបន្ថែមទៀត ដើម្បីឱ្យជីវភាពរស់នៅមានលក្ខណៈសមរម្យ ហើយរដូវនេះ ជារដូវវស្សា ក៏សូមថែរក្សាសុខភាពឱ្យបានល្អ តាមរយៈការរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងត្រូវសម្អាតស្មៅ និងកន្លែងដែលអាចដក់ទឹកបាននៅបរិវេណជុំវិញផ្ទះ ដើម្បីលុបបំបាត់នូវជំរកមូសខ្លា ដែលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេស កូន ក្មួយ អាចកើតជំងឺគ្រុនចាញ់ និងគ្រុនឈាមបាន។លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានឱ្យដឹងថា ក្រុមការងារមន្ទីរកសិកម្ម បានរៀបចំចែកពូជដំណាំប័រ សាវម៉ាវ ចំនួន ៦០០ដើម និងពូជបន្លែមួយចំនួន ដើម្បីចែកជូនដល់ កសិករ ចំនួន ១៥០គ្រួសារ ក្នុង១គ្រួសា រទទួលបាន កូនឈើហូបផ្លែ ០៤ដើម និងពូជបន្លែចំនួន ៤មុខ មានស្ពៃក្រញ៉ាញ ស្ពៃតឿ ស្ពៃចង្កឺះ និងស្ពៃខៀវ ក្នុងភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ សម្រាប់យកទៅដាំដុះបន្ថែម តាមលំនៅដ្ឋានរបស់ខ្លួន ដើម្បីចូលរួមចំណែកបំពេញបន្ថែមប្រាក់ចំណូលក្នុងគ្រួសារនីមួយៗ នាពេលខាងមុខ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា