ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០២៤នេះ បានជួបជាមួយជ័យលាភីអាហារូបករណ៍ដែលនឹងត្រូវបន្តការសិក្សានៅសាធារណរដ្ឋកូរ៉េទាំង៤២នាក់ដែលជានិស្សិតអាហារូបករណ៍KOICA និងនិស្សិតអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ។ ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យជ័យលាភីទាំងអស់ ធ្វើជាអ្នកផ្សព្វផ្សាយដើម្បីទាក់ទាញការវិនិយោគពីប្រទេសកូរ៉េ ក៏ដូចជាភ្ញៀវទេសចរណ៍មកកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការចូលរួមផ្សព្វផ្សាយពីភាពវិជ្ជមានរបស់កម្ពុជានៅលើឆាកអន្តរជាតិគឺជាមនសិការបញ្ញវន្តដែលអាចមានឱកាសជួយប្រជាពលរដ្ឋ និងសង្គមជាតិ។ ការទទួលបានអាហារូបករណ៍នៅប្រទេសកូរ៉េនេះ គឺជាឱកាសល្អមួយបន្ថែមទៀតក្នុងការកសាងសមត្ថភាព កសាងទំនាក់ទំនងជាមួយពលរដ្ឋនៃបណ្តាប្រទេសផ្សេងៗដើម្បីរឹតចំណងមិត្តភាពនិងឱកាសផ្សេងៗបន្ថែមទៀតដែលជាផ្លូវ ក្នុងការកសាងជីវិតសម្រាប់ពេលអនាគត៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា