ខេត្តមណ្ឌលគិរី៖ ជនជាតិដើមភាគតិចមានដើមកំណើតនៅក្នុងខេត្តមណ្ឌលគិរីជិត២០០នាក់បានជួបជុំគ្នាប្រារព្ធពិធីវប្បធម៌ជនជាតិដើមភាគតិចនៅ រមណីយដ្ឋានបរិវេណភ្នំដោះក្រមុំ ព្រមទាំងដង្ហែក្បួន ដើម្បីចូលរួមអបអរសាទរទិវា អន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី៣០ និងលើកទី២០សម្រាប់កម្ពុជា ដែលប្រពឹតទៅនាថ្ងៃ១៥ ខែសីហា ឆ្នាំ២០២៤នេះ ពិធីនេះប្រព្រឹត្តទៅក្រោមប្រធានបទ “ការ" ការពារសិទ្ធរស់នៅ និងប្រាស្រ័យទាក់ទងតាមបែបប្រពៃណីជនជាតិដើមភាគតិចដោយស្ម័គ្រចិត្ត។លោក ក្រើង តុលា ជនជាតិដើមភាគតិចពូនងបានថ្លែងកត់សម្គាល់ថា គិតចាប់តាំងពីឆ្នាំ ២០១៥ មកដល់បច្ចុប្បន្នយើងឃើញថា ទាំងថ្នាក់ដឹកនាំក្រោមជាតិ និងថ្នាក់ជាតិ មានការយកចិត្តទុកដាក់ខ្លាំងចំពោះជនជាតិដើមភាគតិច ជាពិសេស សារផ្ញើជូនបងប្អូនជនជាតិដើមភាគតិចដោយសម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីសប្តាហ៍កន្លងទៅ ដែលត្រូវបានលោកចាត់ទុកថា ជាប្រវត្តិសាស្ត្រ។ ប៉ុន្តែទោះជាងនេះក្តីលោក ក្រើង តុលា បានទទូចឲ្យមានការស្វែងយល់ពីគ្នាឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតរវាងអាជ្ញាធរ និងអង្គការសង្គមស៊ីវិល ពាក់ព័ន្ធសិទ្ធិរបស់ជនជាតិដើមភាគតិចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។សារចំនួន៣ ទំព័រកាលសប្តាហ៍កន្លងទៅ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានគោរព និងការពារសិទ្ធិជនជាតិដើមភាគតិចស្របតាម រដ្ឋធម្មនុញ្ញ ដោយមានការយកចិត្តទុកដាក់ផ្ដល់តម្លៃដល់ជនជាតិដើមស្មើៗគ្នា ដូចពលរដ្ឋខ្មែរដទៃទៀតដែរ។ ក្នុងនោះមានដូចជា "ការ" ការពារ និង អភិរក្សវប្បធម៌ ទំនៀមទំលាប់ ប្រពៃណី ជំនឿ និងសាសនា ភាសា រួមទាំងការលើកស្ទួយដល់ជីវភាពរស់នៅរបស់បងប្អូនជនជាតិដើមភាគតិចថែមទៀតផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា