ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រកាសធានាអះអាងថា ក្រោយគម្រោងព្រែកជីកហ្វូណនតេជោ សាងសង់រួចរាល់ហើយនោះ កម្ពុជា នឹងមិនបាត់បង់ទឹកដីរបស់ខ្លួនឡើយ ប៉ុន្តែផ្ទុយទៅវិញ នឹងធ្វើឲ្យអធិបតេយ្យភាពកម្ពុជា កាន់តែរឹងមាំ ម្ចាស់ការ តាមរយៈការវិនិយោគគ្រប់គ្រង ដោយក្រុមហ៊ុនខ្មែរ។ ថ្លែងនៅចំពោះមុខប្រជាពលរដ្ឋខ្មែរជាង៤ម៉ឺននាក់ ចូលរួមអបអរសាទរពិធីបើកសម្ពោធព្រែកជីកហ្វូណនតេជោ នៅព្រឹកថ្ងៃ៥ សីហា ឆ្នាំ២០២៤នេះ ក្នុងភូមិសាស្ដ្រព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល សម្តេចធិបតីបានថ្លែងបន្តថា ការធ្វើឲ្យគម្រោងព្រែកជីកហ្វូណន តេជោលេចចេញ ជារូបរាងនារយៈពេល៥ឆ្នាំទៀត នឹងធ្វើឲ្យមនុស្ស មួយចំនួនគិតតែនាំគ្នាភ័យព្រួយ និងសង្ស័យរឿង បាត់បង់ អធិបតេយ្យជាតិ បានឃើញតែច្បាស់ និងលែង សង្ស័យទៀត ព្រោះគម្រោងនេះ មិនត្រឹមតេនាំឲ្យពលរដ្ឋខ្មែរ បានផលប្រយោជន៍នោះទេ តែបានរក្សាទឹកដីទៀត ។ដូច្នេះដើម្បីសបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងមិនធ្វើឲ្យបាត់បង់ អធិបតេយ្យជាតិ សម្ដេចធិបតី បានឲ្យរួមសាមគ្គីគ្នា ធ្វើយ៉ាងណា ត្រូវនាំគ្នាធ្វើឲ្យគម្រោងព្រែកជីកហ្វូណនតេជោទទួលបានជោគជ័យ ។សម្ដេចធិបតីមានប្រសាសន៍ថា «ខ្ញុំ ធានាអះអាងថា ពេលដែលគម្រោងនេះហើយ គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើហើយ កម្ពុជានឹងមិនមានការបាត់បង់ដី នៅភាគខាងត្បូង ភាគខាងកើត នៃទន្លេនេះទេ ហើយយើងក៏មិនបាត់បង់អធិបតេយ្យភាព នៃការប្រើប្រាស់ផ្លូវទឹក នៃព្រែកជីកនេះផងដែរ ខ្ញុំហ៊ានធានា»។សម្ដេចនាយករដ្ឋមន្ដ្រីបន្ដថា ៥ឆ្នាំក្រោយ បន្ទាប់ពីព្រែកជីកហ្វូណនតេជោនេះដំណើរការសាង់សងរួចរាល់ហើយ នឹងមិនធ្វើឲ្យបាត់បង់ទឹកដីនោះ បើសិនជាមានការបាត់បង់មែនពលរដ្ឋខ្មែរ មករករឿងសម្ដេចចុះ ។សូមរំលឹកថា ព្រែកជីកហ្វូណនតេជោ មានប្រវែង សរុប១៨០គីឡូម៉ែត្រ ដែលប្រវែងស្ទើរទាំងអស់ ជាតម្រាយផ្លូវទឹកធម្មជាតិ ប្រមាណ១៣៥គីឡូម៉ែត្រ ក្នុងនោះ ប្រវែងប្រមាណ ៣៨គីឡូម៉ែត្រ ជាតម្រាយផ្លូវត្រូវជីកតម្រង់ និងប្រវែងប្រមាណ ៧គីឡូម៉ែត្រ ជាតម្រាយផ្លូវកាត់ ដើម្បីបន្ថយកំណោង និងចម្ងាយតភ្ជាប់ទៅសមុទ្រ ។គម្រោងសាងសង់ព្រែកជីក ហ្វូណនតេជោនេះ មានគោលបំណងរួម ដើម្បីធានាប្រសិទ្ធភាព និងប្រសិទ្ធផល នៃការអនុវត្តគោល នយោបាយជាតិ និងផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាល ព្រមទាំងលើកកម្ពស់ សុខដុមនីយកម្ម និងភាពស៊ីសង្វាក់គ្នា រវាងការដឹកជញ្ជូនតាមផ្លូវទឹក និងប្រព័ន្ធដឹកជញ្ជូនជាតិផ្សេងៗ តភ្ជាប់ ប្រទាក់ក្រឡានឹងប្រព័ន្ធ ភស្តុភារកម្មជាតិ ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា