ខេត្តកណ្ដាល៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថាការបើកការដ្ឋានសាងសង់ព្រែជីកព្រះជីកហ្វូណនតេជោគឺជាការបង្ហាញនូវឯករាជ្យភាពជាតិ និងផ្ញើនៅភាពជោគជ័យនេះជូនចំពោះប្រជាពលរដ្ឋគ្រប់និន្នាការ។ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន់តេជោ នៅឃុំសម្រោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីភាពរុងរឿងនៃអាណាចក្រខ្មែរតាំងពីបុរាណកាល ហ្នឹងបានលើកឡើងពីភាពច្នៃប្រឌិតរបស់ដូនតាខ្មែរដែលបានប្រើប្រាស់ផ្លូវទឹកគឺជាសក្ដានុពលរបស់ខ្លួនធ្វើឲ្យប្រទេសរីកចម្រើនរុងរឿង។ ដោយរំលឹកពីមោទនភាពជាតិខ្មែរសម្ដេចបានលើកឡើងថាការសម្រេចបាននូវការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនេះជាមោទនភាពថ្មីមួយទៀតរបស់ប្រទេស។សម្ដេចបានអបអរសាទរនិងបានជូនស្នាដៃដល់ជោគជ័យនេះជូនចំពោះបុព្វបុរសខ្មែរ អតីតព្រះមហាក្សត្រ សម្ដេចព្រះនរោត្តម សីហនុ សម្ដេចម៉ែ ព្រះមហាក្សត្រ សម្ដេចព្រះនរោត្តម សីហមុនី វីរជនដែលបានរំដោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត និងជូនទៅដល់ប្រជាជនកម្ពុជានៅពេលបច្ចុប្បន្នគ្រប់និន្នាការដែលបានរួមរួមជាចលនាជាតិធ្វើឲ្យមានព្រែកជីកហ្វូណនតេជោជាប្រវត្តិសាស្ត្រនេះ។ សម្ដេចថា៖ «វាមិនត្រឹមតែជាគម្រោងមួយដែលជាហេដ្ឋារចនាសម្ព័ន្ធទេតែវាជាគម្រោងបង្ហាញលក្ខណៈជាតិនិយមរបស់យើង»។សម្ដេចជំរុញឲ្យសាងសង់ព្រែកជីកឲ្យបានជាដាច់ខាត ដែលនឹងបង្កើតមរតកដល់មនុស្សជំនាន់ក្រោយចងចាំអតីតកាលដ៏រុងរឿងនិងត្រូវសម្លឹងទៅមុខប្រកបដោយភាពរំភើបជាមួយនឹងការប្ដេជ្ញាចិត្តក្នុងការកសាងកម្ពុជាឲ្យរុងរឿង។ សម្ដេចថា៖ «ការប្រារព្ធពិធីនៅពេលនេះគឺសុទ្ធតែជាបុព្វហេតុក្នុងការបង្ហាញនូវការប្ដេជ្ញាចិត្តជាប្រជាជាតិជាចលនាជាតិតែមួយប្រកបដោយស្មារតីឯកភាពជាតិដើម្បីរួមគ្នាកសាងភាពល្បីល្បាញ»៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា