ខេត្តមណ្ឌលគិរី÷ នៅថ្ងៃទី 12 ខែមករាឆ្នាំ2025 គ្រួសាររងគ្រោះដោយអគ្គីភ័យ ទទួលបានអំណោយពីលោក សី ទូច អភិបាលនៃគណៈអភិបាលស្រុកកោះញែក លោក កែវ សូត្រ ប្រធានក្រុមប្រឹក្សាស្រុកកោះញែក លោក សា ស្លឹម អភិបាលរងស្រុក និងសហការីបាននាំយកអំណោយចែកជូនលោក ខ្វែង ក្រាក់ និងក្រុមគ្រួសារ ជួបការរងគ្រោះហានិភ័យករណីអគ្គីភ័យឆាបឆេះផ្ទះអស់ទាំងស្រុង ក្នុងភូមិក្ដោយ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដែលរងគ្រោះដោយសារអគ្គីភ័យឆាបឆេះផ្ទះអស់ទាំងស្រុងនោះអំណោយដែរត្រូវទទួលបានរួមមានថវិកាចំនួន 1.040.000រ និងសម្ភារៈប្រើប្រាស់ រូមមាន ស័ង្កសីចំនួន 20 សន្លឹក ដែកគោល5សុង ចានឆ្នាំងសំលៀកបំពាក់មុងភួយកន្ទេលសម្ភារៈសិក្សាមានប៊ិចសៀវភៅនិងគ្រឿងឧបភោគ បរិភោគ មួយចំនួនផងដែរក្នុងនោះក៏មានការចូលរួមពីសប្បុរជននានារួមមាន1 ឯកឧត្តម ថង សាវុន ថវិកាចំនួន300.000រ .2 អ្នកឧកញ៉ាអានម៉ាឌី ថវិកាចំនួន 250.000រ .3 ឯកឧត្តម អ៊ូង កុសល់ ចំនួន200.000រ .4 ក្រុមការងារថ្នាក់ស្រុកចុះឃុំរយ៉ ថវិកាចំនួន250.000រ .5 យុវជន ស ស យ ក ស្រុកកោះញែកថវិកាចំនួន160.000រ . 6 ក្រុមប្រឹក្សាឃុំរយ៉ ថវិកាចំនួន130.000រ .7 ក្រុមប្រឹក្សានិងគណៈអភិបាលស្រុកកោះញែកបានទិញសម្ភារៈប្រើប្រាស់និងគ្រឿងឧបភោគបរិភោគសរុបថវិកាចំនួន600.000រ .8 និងសម្ភារៈរបស់កាកបាទក្រហមកម្ពុជាខេត្តមួយចំនួនទៀតផងដែរ។គួបញ្ជាក់ផងដែរថាករណីហេតុការណ៍អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយគ្រួសារនេះ វេលាម៉ោង9 និង10 នាទីព្រឹកថ្ងៃទី 8 ខែមករាឆ្នាំ 2025 នៅចំណុចភូមិក្ដោយ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ទំហំផ្ទះដែលត្រូវខូចខាតទាំងស្រុងមានទំហំ 5 ម៉ែត្រគុណនិង 6 ម៉ែត្រធ្វើអំពីឈើជញ្ជាំងក្ដារ ប្រក់ស័ង្កសីមូលហេតុនៃការឆេះផ្ទះនេះ បណ្ដាលមកពីភ្លេីងឆេះព្រៃរាលទៅឆេះផ្ទះដែលម្ចាស់មិននៅផ្ទះ បណ្ដាលឱ្យឆេះអស់ទាំងស្រុង។នាឱកាសនោះលោក សីទូច អភិបាលស្រុកកោះញែកបាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខលើកទឹកចិត្តពី ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ដែលជានិច្ចកាលលោកតែងតែគិតដល់សុខទុក្ខប្រជាពលរដ្ឋ ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និងបានផ្តាំផ្ញើដល់អ៊ុំពូមីងត្រូវចេះថែទាំសុខភាពនិងជូនពរអ៊ុំពូមីងទទួលបានសុខភាពល្អរឹងមាំលោក ខ្វែង ក្រាក់ និងក្រុមគ្រួសារបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះលោក សី ទូច អភិបាលនៃខណៈអភិបាលស្រុកកោះញែក ព្រមទាំងថ្នាក់ដឹកនាំស្រុកដែលបានយកចិត្តទុកដាក់ក្នុងការជួយសម្រួលទុក្ខលំបាករបស់គាត់ពេលដែលគាត់កំពុងតែមានភាពខ្វះខាតដោយសារភ្លើងឆេះផ្ទះសូមជូនពរលោក សី ទូច អភិបាលស្រុកកោះញែក ព្រមទាំងថ្នាក់ដឹកនាំស្រុកទាំងអស់ទទួលបានជោគជ័យគ្រប់ភារកិច្ចនិងសូមបួងសួងវត្ថុស័ក្កសិទ្ធនៅក្នុងលោកតាមបីបាច់ថែរក្សាថ្នាក់ដឹកនាំទាំងអស់ជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ៗគ្នា។
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា