ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
លោកឧត្តមសេនីយ៍ទោ ស ថេង អញ្ជើញចុះសំណេះសំណាលសាកសួរសុខទុក្ខ និងយកអំណោយជូនដល់វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥
Fri,28 February 2025 (Time 09:25 AM)
ដោយ ៖ (ចំនួនអ្នកអាន: 141នាក់)

ខេត្តពោធិ៍សាត់: លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានដឹកនាំគណៈស្នងការ ព្រមទាំងក្រុមកាងារ បានយកអំណោយនិងអញ្ជើញ ចុះសួរសុខទុក្ខ និងសំណេះសំណាលដល់ដល់ទីបញ្ជារការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥ នារសៀលថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២០២៥ ស្ថិតក្នងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ជាកិច្ចចាប់ផ្ដើមលោកវរសេនីយទោមេបញ្ជាការរងវរសេនាតូចនរបាលការពារព្រំដែនគោកបានសម្តែងនូវគេរវកិច្ចស្វាគមន៍ និងទឹកចិត្តសប្បាយរីករាយថ្លែងអំណរគុណដល់ ចំពោះដំណើរមកដល់ លោកស្នងការ ស្នងការរង ដែលតែងតែយកចិត្តទុកដាក់ គិតគូសុខទុក្ខ ជីវភាព និង ជម្រុញកាន់តែមានស្មារតីអង់អាចក្លាហានក្នុងការបំពេញភារកិច្ចការពាជាតិ មាតុភូមិ និងបម្រើប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ទោ ស ថេង មានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ តែងតែគិតគូរជានិច្ច ពីកងកម្លាំងនៅជួរមុខ ការពារបូរណភាពទឹកដី រក្សាសន្តិសុខ សុវត្ថិភាព សន្តិភាព ជូនជាតិមាតុភូមិ ។ លោកស្នងការបានបន្តថា ដោយស្មារតីស្រលាញ់ ការពារ និងរក្សាសុខសន្តិភាព ជូនប្រជាពលរដ្ឋ សំដៅប្រទេសជាតិ បន្តការរីកចម្រើន អភិវឌ្ឍន៍លើគ្រប់វិស័យ លោកក៏បានជម្រុញឲ្យកម្លាំងនគរបាលការពារព្រំដែន ត្រូវខិតខំ ពង្រឹងការដើរល្បាត ជាកងកម្លាំងមានវិន័យ ទទួលខុសត្រូវលើ តួនាទីភារកិច្ចខ្លួន ទន្ទឹមនេះត្រូវរក្សា ថែទាំសុខភាពរបស់ខ្លួន ឲ្យបានល្អ ។ ក្នុងឱកាសនោះដែរ លោកស្នងការនគរបាលខេត្ត និងក្រុមការងារ បាននាំយកអំណោយជូនវរសេនាតូចការពារព្រំដែនគោកលេខ៨២៥ រួមមាន អង្ករ២តោន មី៥កេសធំ ត្រីខ៤កេសធំ ទឹសុទ្ធ៤០កេស ភេសជ្ជៈចំនួន១២០កេស ព្រមទាំងជូនដល់កម្លាំងនៃវរសេនាតូច ក្នុងមួយនាក់ ២ម៉ឺនរៀល ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1810 នាក់
ម្សិលមិញ :
902 នាក់
សប្តាហ៍នេះ :
9313 នាក់
ខែនេះ :
39147 នាក់
3 ខែនេះ :
101774 នាក់
សរុប :
1232628 នាក់