ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សម្ដេចធិបតី ឱ្យរៀបចំផ្ដល់មេដាយ ដល់មន្ដ្រី មិនធ្លាប់បានមេដាយ ដែលធ្វើការងារ រយៈពេល ១០ឆ្នាំ
Thu,20 March 2025 (Time 07:13 PM)
ដោយ ៖ (ចំនួនអ្នកអាន: 148នាក់)

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំទីស្ដីការគណៈរដ្ឋមន្ត្រីធ្វើការសហការជាមួយថ្នាក់ក្រោមជាតិ ដើម្បីស្រង់ឈ្មោះមន្ត្រីដែលធ្វើការយ៉ាងតិច ១០ឆ្នាំឡើង ហើយមិនដែលបានមេដាយសោះ ដើម្បីឱ្យរដ្ឋមានគោលការណ៍ផ្ដល់មេដាយជូនពួកគាត់។

តាមរយៈសារសំឡេងពិសេស នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើសុំឱ្យធ្វើកិច្ចការងារចំនួន ២នោះគឺ ចំពោះមុខ និងបន្ទាន់ធ្វើម្ដង គឺជូនទៅទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីបង្កើតក្រុមការងារ ចំពោះកិច្ចមួយសម្រាប់ធ្វើការពិសេសមួយនេះ ដោយធ្វើការងារ សហការជាមួយខាងជំនាញរបស់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីស្រង់ឈ្មោះមន្ត្រីដែលធ្វើការងារយ៉ាងតិច១០ឆ្នាំឡើង ហើយសកម្ម មានវត្តមានជាប់ជាប្រចាំ មិនដែលមានបញ្ហាអ្វីទេ ហើយដែលមិនធ្លាប់បានមេដាយសោះ ដើម្បីរៀបចំធ្វើជូនគាត់តែម្ដង ជាលក្ខណៈទ្រង់ទ្រាយធំ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ជូនទៅទីស្ដីការគណៈរដ្ឋមន្ដ្រី ដើម្បីបង្កើតក្រុមការងារចំពោះកិច្ចមួយសម្រាប់ធ្វើការងារពិសេស ដោយធ្វើការជាមួយខាងជំនាញរបស់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីស្រង់ឈ្មោះមន្ដ្រីដែលបានធ្វើការងារយ៉ាងទិច ១០ឆ្នាំឡើង ហើយសកម្ម មានវត្តមានជាប់ជាប្រចាំ ដែលមិនដែលបានមេដាយសោះ ដើម្បីយើងរៀបចំធ្វើជូនគាត់តែម្ដង លក្ខណៈទ្រង់ទ្រាយធំ»។

ដោយឡែកចំពោះសម្រាប់ការស្នើសុំមេដាយ លើកទឹកចិត្តសម្រាប់មន្ត្រីផ្សេងៗទៀតគឺក្រសួងស្ថាប័ន និងរដ្ឋបាលថ្ឋាក់ក្រោមជាតិ ធ្វើការវាយតម្លៃស្នើសុំដូច ដែលបានធ្វើកន្លងទៅដោយផ្អែកលើស្នាដៃ អតីតភាពការងារនានារបស់មន្ត្រីទាំងនោះ និងដោយមានចែងក្នុងបទដ្ឋានគតិយុត្តិជាធរមាន។

សម្ដេច នាយករដ្ឋមន្ដ្រី មានប្រសាសន៍ទៀតថា «ប៉ុន្តែក្នុងន័យនេះដែរ ខ្ញុំសូមឱ្យឯកឧត្តម វង្សី វិសុត្ស ពិនិត្យមើលយើងមានសារាចរណែនាំលេខ ០១ ដែលចេញពីឆ្នាំ២០០១ ដែលកំណត់ឱ្យស្នើសុំកូតា នៃការស្នើសុំនូវគ្រឿង ឥសិរយ្សយសក្នុង១ឆ្នាំ មិនឱ្យលើសពី១០% នៃក្របខណ្ឌសរុប របស់ក្រសួងស្ថាប័ន ក្នុងនោះមានកំណត់ជាភាគរយគោលការណ៍មួយ ចំនួនសម្រាប់ក្របខណ្ឌមន្ត្រីជាន់ខ្ពស់ មន្ត្រីក្រមការ មន្ត្រីលេខាធិការផ្សេង ហើយឆ្លាសវេនគ្នាពីរឆ្នាំម្ដង» ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1848 នាក់
ម្សិលមិញ :
902 នាក់
សប្តាហ៍នេះ :
9351 នាក់
ខែនេះ :
39185 នាក់
3 ខែនេះ :
101812 នាក់
សរុប :
1232666 នាក់