ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ក្មេងទំនើង២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅស្នងការរដ្ឋាននគរបាលខេត្តមណ្ឌលគិរី ក្រោយបង្កហិង្សាដោយចេតនាធ្វើឱ្យយុវជន២នាក់ផ្សេងទៀតរងរបួសធ្ងន់
Thu,27 March 2025 (Time 08:10 PM)
ដោយ ៖ (ចំនួនអ្នកអាន: 259នាក់)

លោក អេង​ ហាក់គ័ង អធិការនគរបាល ស្រុកកោះញែកបានឱ្យដឹងថាក្រោយពីទទួលបានដំណឹងពីលោកមេភូមិថាមានករណីហិង្សាដោយចេតនាលោកក៏បានចាត់កម្លាំងចុះទៅផ្ទាល់ទៅដល់ទីតាំងកន្លែងកើតហេតុហើយក៏បានឃាត់ខ្លួនយុវជន២នាក់ក្រោយពីពួកគេធ្វើសកម្មភាពប្រើអំពើហិង្សាដោយចេតនាទៅលើយុវជនពីរនាក់ផ្សេងទៀតបណ្ដាលឱ្យរងរបួសធ្ងន់ដោយម្នាក់រងរបួសបាក់ដៃខាងស្ដាំម្នាក់ នឹងម្នាក់ទៀត រងរបួសបែកក្បាលដេរជាច្រើនថ្នេរ។
លោកបន្ថែមថាហេតុការណ៍នេះបានកើតឡើងវេលាម៉ោង ២៣និង១៥នាទីយប់​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ២០២៥ នៅចំណុចរោងការស្ថិតនៅ​ភូមិ​កោះម្យើលក្រោម ឃុំណងឃីលិក​ ស្រុក​កោះញែក​ ខេត្ត​មណ្ឌលគីរី​។

ជនរងគ្រោះទី១ មានឈ្មោះ​ ទាវ​ រ៉ាវីន ភេទប្រុស​អាយុ ១៨ឆ្នាំ​ ជន​ជាតិ​ភាគតិចក្រោល​ សញ្ជាតិ​ខ្មែរ​ បច្ចុប្បន្ន​រស់​នៅ​ភូមិណងប៊ួ ឃុំណងឃីលិក​ស្រុក​កោះញែក​ខេត្ត​មណ្ឌលគីរី​ រងបួស បាក់ដៃខាងស្ដាំ។ ទី២ ឈ្មោះ សាមួន សែន​ ហៅញ៉ាញ ភេទប្រុស​ អាយុ​១៨ ឆ្នាំជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ​ បច្ចុប្បន្ន​រស់​នៅ​ភូមិ​ណងប៊ួ​ ឃុំណងឃីលិក​ ស្រុក​កោះញែក​ ​ខេត្ត​មណ្ឌលគីរី​ រងរបួសបែកក្បាល។

លោក អេង ហាក់គ័ង បន្តថា ក្រោយពីការឆ្លើយបំភ្លឺ តាមសម្តីជនរងគ្រោះនៅថ្ងៃកើតហេតុ ពួកគេបាននាំគ្នាទៅចូលរួមពិធីមង្គលការ ក្រោយមកបានចេញទៅបត់ជើងតូចនៅខាងក្រៅ ភ្លាមនោះស្រាប់តែជនបង្កបាននាំបក្ខពួកប្រើអំពើហិង្សាវាយសន្ធប់ទៅលើពួកគេបណ្ដាលឱ្យរងរបួសធ្ងន់តែម្ដង។ក្រោយហេតុការណ៍នោះសមត្ថកិច្ចបានរកឃើញឧបករណ៍វាយជនរងគ្រោះមានដូចជាខ្សែ​ក្រវាត់​ក្បាលធ្វើម៉ាញ៉ុងម៉ូតូរាងមូលមានទំរង់ស្រួចជាបន្លា ខ្សែប្រវែង ១ម៉ែត្រចំនួន១ ស្នាប់ដៃធ្វើពីឈើចំនួន១​ មានទំរង់ស្រួចជាបន្លា។

សមត្ថកិច្ចបានបង្ហាញអត្តសញ្ញាណជនដៃដល់ទាំងពីរនាក់នោះរួមមាន ទី១ ឈ្មោះ​ គីក ព្រហ្មម៉ានី ភេទប្រុស​ អាយុ​១៧​ឆ្នាំ​ ជន​ជាតិ​ព្នង​ សញ្ជាតិ​ខ្មែរ​ រស់​នៅ​ភូមិ​កោះម្យើលលើ ឃុំ​ណងឃីលិក​ ស្រុកកោះញែក​ ខេត្តមណ្ឌលគីរី។ ទី២ ឈ្មោះ​ ផល្លី​ សីឡា ហៅសិលា ភេទ​ប្រុស​ អាយុ​ ១៧​ឆ្នាំ​ ជន​ជាតិ​ខ្មែរ​ សញ្ជាតិ​ខ្មែរ​ បច្ចុប្បន្ន​រស់​នៅ​ភូមិ​កោះម្យើលលើ​ ឃុំ​ណងឃីលិក​ ស្រុក​កោះញែក​ ខេត្ត​មណ្ឌលគិរី

អធិការរូបនេះ បានបញ្ជាក់ថា មូលហេតុទៅដល់ឈានដល់ការប្រើហិង្សាដោយចេតនា ដោយជនបង្កខាងលើមានគំនុំជាមួយជនរងគ្រោះ ហើយឈានដល់ការវាយតែម្តង។ បច្ចុប្បន្នកម្លាំងអធិការដ្ឋាននគរបាលស្រុកកោះញែកបានបញ្ជូនជនសង្ស័យខាងលើទៅស្នងការនគរបាលខេត្តមណ្ឌលគិរីដើម្បីចាត់វិធានការផ្លូវច្បាប់បន្តថា៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1882 នាក់
ម្សិលមិញ :
902 នាក់
សប្តាហ៍នេះ :
9385 នាក់
ខែនេះ :
39219 នាក់
3 ខែនេះ :
101846 នាក់
សរុប :
1232700 នាក់