ថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
កសិដ្ឋានមួយនៅស្រុកកោះញែកមានគោបាយ ជិត៣០០ក្បាល ផ្ដាំកសិករផ្សេង គួរចិញ្ចឹមគោមួយប្រភេទនេះ អាចរកប្រាក់ចំណូលបានច្រើនគួរសម មិនប្រឈមការខាតបង់
Sat,29 March 2025 (Time 03:41 PM)
ដោយ ៖ (ចំនួនអ្នកអាន: 118នាក់)

ខេត្តមណ្ឌលគិរី លោក អ៊ុំ លីន មានអាយុ៤៦ឆ្នាំមានទីលំនៅបច្ចុប្បន្ន ស្ថិតក្នុងភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែកខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៨ខែមីនាឆ្នាំ២០២៥ បានឱ្យដឹងថាសព្វថ្ងៃគាត់មានមុខរបរចិញ្ចឹមសត្វគោ អស់រយៈពេល៨ឆ្នាំមកហើយ  ហើយបច្ចុប្បន្ននេះគាត់មានគោនៅក្នុងក្រោលរបស់គាត់ជិត៣០០ក្បាលឯណោះ។

លោកបន្តថា កាលដំបូងឡើយលោកមានសត្វគោ ត្រឹមតិចតួចប៉ុណ្ណោះ ប៉ុន្តែមួយឆ្នាំទៅមួយឆ្នាំចេះតែកើតកូនកើនឡើងជាបន្តបន្ទាប់។ហើយបើសិនជាមានអ្នកភូមិនៅក្បែរនេះ គេចង់លក់គោជំទង់ក្រមុំ គាត់នឹងទិញចូលក្នុងក្រោលបន្ថែមទៀតផងដែរ ហើយនិងលក់ចេញទៅវិញ ខ្លះៗពេលដែរគោមានគីឡូធំ អាចឈ្មួញឲ្យតម្លៃខ្ពស់បាន។លោកបន្ថែមថា សត្វគោដែលគាត់ចិញ្ចឹមក្នុងក្រោលសព្វថ្ងៃគឺសុទ្ធសឹងតែជាប្រភេទគោបាយ ហើយថ្វីបើវាមិនសូវជាមានមាឌធំ ដូចប្រភេទគោកាត់ (គោពូជ) ប៉ុន្តែគោមួយប្រភេទនេះវាធន់នឹងកម្ដៅអាកាសធាតុ ផ្សេងៗបូករួមទាំងជំងឺដង្កាត់ផងដែរ។ហើយអ្វីដែលជំរុញឲ្យគាត់ ជ្រើសយកពូជមួយប្រភេទនេះមកចិញ្ចឹម ព្រោះប្រភេទគោបាយនេះងាយស្រួលចិញ្ចឹមមិនសូវរើសចំណី ពេលរដូវវស្សាមានស្មៅ ដុះពាសពេញដី ស៊ីគ្រប់គ្រាន់ ប៉ុន្តែចំណែករដូវប្រាំងវិញ យើងអាចលែងវាដើរស៊ីស្លឹកឈើព្រៃក្បែកសិដ្ឋានផងដែរ។

គាត់បន្តទៀតថា អ្វីជាការលំបាកបន្តិចនោះគឺរដូវប្រាំង ហាក់មិនសូវមានទឹកគ្រប់គ្រាន់សម្រាប់ឲ្យពួកវាផឹក នោះទេ។ ងាកមកការប្រមូលផលវិញ ក្នុងការចិញ្ចឹមសត្វគោបាយរយៈពេល៨កន្លងមកនេះ ពីរឆ្នាំទី១រហូតដល់ឆ្នាំទី៦គឺគាត់លក់គោទៅឲ្យឈ្មួញមិនសូវបានច្រើនក្បាលនៅឡើយទេ។ប៉ុន្តែឆ្នាំទី៦ឡើងទៅគាត់អាចប្រមូលគោដែលមានសាច់ ធំធាត់ លក់ឲ្យឈ្មួញបានចន្លោះពី៤០ទៅ៤៥ក្បាល់ឯណោះ។
ហើយគោដែលអាចចាប់លក់ទៅឲ្យឈ្មួញបានគឺក្នុងខែ១០ទៅខែ១១ ព្រោះថាក្នុងអំឡុងពេលនោះ វាមានស្មៅស៊ីគ្រប់គ្រាន់ និងមានមាឌធំគីឡូធ្ងន់ ហើយអាចលក់ទៅឲ្យឈ្មួញបានតម្លៃខ្ពស់ផងដែរ។

លោកបញ្ជាក់ថា ការចិញ្ចឹមគោរាប់រយក្បាលនេះ ក៏តម្រូវឲ្យរូបគាត់ត្រូវចូលរួមវគ្គបណ្ដុះបណ្ដាលខ្លីពីសាលាភូមិមិនកសិកម្មផងដែរ។ ដើម្បីចេះពីវិធីដាក់(ស៊្ពែម) ចូលក្នុងសត្វគោ ពេលដែរខែដោយឈ្មោលគឺយើងដាក់បានហើយ។
ធ្វើដូច្នេះដើម្បីនៅពេលដែរកូនគោវាកើតមក គឺរាងធំធាត់ជាងគោបាយធម្មជាតិបន្ដិច។

ជាចុងក្រោយលោកក៏បានជំរុញដល់កសិករផ្សេងដែលគ្រោងនឹងចិញ្ចឹមសត្វគោ គាត់ក៏បានណែនាំឲ្យ ចិញ្ចឹមបែប លខ្ខណៈគ្រួសារគួរជ្រើសរើសយកពូជប្រភេទគោបាយ វិញល្អជាងព្រោះគោមួយប្រភេទនេះ ងាយស្រួលចិញ្ចឹមមិនសូវរើសចំណីរ ធន់នឹងអាកាសធាតុ ជាពិសេសទិញមកចិញ្ចឹមមិនសូវចំណាយដើមទុនច្រើននោះទេ ដោយឡែកបើសិនជាមានក្រុមគ្រួសារណា ដែលចិញ្ចឹមសត្វគោចាប់ពី ៧ក្បាលឡើងទៅហាក់បីដូចជា មានទ្រព្យសម្បត្តិមួយសម្រាប់ឲ្យយើងដោះទាល់ពេលដែរ យើងជួប វិបត្តិសេដ្ឋកិច្ចឬអាសន្នអន្ធក្រក្នុងគ្រួសារម្ដងៗ ហើយប្រៀបបានដូចជាយើងមាន មាស ដូចគ្នាដែផងដែរបើសិនជាត្រូវការលក់នៅពេលណាគឺបានពេលនោះដូចបំណងថ្វីបើខុសតម្លៃតិចតួចពិតមែន៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
698 នាក់
ម្សិលមិញ :
1339 នាក់
សប្តាហ៍នេះ :
4863 នាក់
ខែនេះ :
25386 នាក់
3 ខែនេះ :
90818 នាក់
សរុប :
1166238 នាក់