ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សម្តេចធិបតី៖ ទោះមានស្លាកស្នាមជំងឺរាតត្បាត និងស្មុគស្មាញផ្នែកភូមិសាស្ត្រនយោបាយ តែគន្លងសេដ្ឋកិច្ចអាស៊ាននៅតែរឹងមាំ និងធន់
Thu,06 March 2025 (Time 05:10 PM)
ដោយ ៖ (ចំនួនអ្នកអាន: 122នាក់)

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ទោះបីជាមានស្លាកស្នាម នៃជំងឺរាតត្បាត និងភាពស្មុគស្មាញ ផ្នែកភូមិសាស្ត្រនយោបាយក៏ដោយ ក៏គន្លងសេដ្ឋកិច្ចអាស៊ាន នៅតែមានភាពរឹងមាំ និងភាពធន់ ហើយត្រូវបានព្យាករណ៍ថានឹងសម្រេចបានកំណើន​ ក្នុងអត្រា ៤,៨% ក្នុងឆ្នាំ ២០២៥ ។

ថ្លែងក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥​ ក្រោមប្រធានបទ “ការពន្លឿនការតភ្ជាប់អាស៊ាន៖ មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម” ដែលរៀបចំឡើងនៅសណ្ឋាគារសូហ្វីតែល សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា វឌ្ឍនភាពធុរកិច្ចអាស៊ាន ដែលត្រូវបានគាំទ្រដោយពាណិជ្ជកម្មដ៏រឹងមាំ ទាំងក្នុងនិងក្រៅតំបន់អាស៊ាន និងបរិយាកាសអំណោយផលដល់ការវិនិយោគ បានធ្វើឱ្យតំបន់នេះ ក្លាយជាមជ្ឈមណ្ឌលជាយុទ្ធសាស្ត្រ សម្រាប់រំហូរមូលធនពិភពលោក ។ សមិទ្ធផលទាំងនេះ បានប្រែក្លាយជាកាលានុវត្តភាពជាក់ស្តែង សម្រាប់វិនិយោគិន ដែលស្វែងរកកំណើន និងស្ថិរភាពយូរអង្វែង ។

ក្នុងនោះសម្តេចធិបតី កត់សម្គាល់ថា តម្លៃ និងភាពជោគជ័យរបស់ធុរកិច្ចអាស៊ាន គឺផ្អែកលើពហុភាគីនិយម និងកុងសង់ស៊ីស (Consensus) ។ ជាមួយនឹងបាវចនា «ចក្ខុវិស័យមួយ, អត្តសញ្ញាណមួយ, សហគមន៍មួយ», រដ្ឋជាសមាជិកទាំងអស់, បូករួមទាំងកម្ពុជា, បានប្តេជ្ញាចិត្ត ក្នុងការសម្រេចឱ្យបាន នូវចក្ខុវិស័យសហគមន៍អាស៊ាន ដើម្បីនាំមកនូវវឌ្ឍនភាពសង្គម-សេដ្ឋកិច្ច ពិតប្រាកដ សម្រាប់សហគមន៍របស់យើងទាំងមូល ។ កិច្ចខិតខំប្រឹងប្រែងរួមនេះ អនុញ្ញាតឱ្យអាស៊ាន ឆ្លងផុតបញ្ហាប្រឈមសេដ្ឋកិច្ចតំបន់ និងសកល និងភាពមិនប្រាកដប្រជាខ្ពស់ ។

សម្តេចធិបតី គូសបញ្ជាក់ថា “ជាក់ស្តែង ទោះបីជាមានស្លាកស្នាម នៃជំងឺរាតត្បាត និងភាពស្មុគស្មាញ ផ្នែកភូមិសាស្ត្រនយោបាយក៏ដោយ ក៏គន្លងសេដ្ឋកិច្ចអាស៊ាន នៅតែមានភាពរឹងមាំ និងភាពធន់ ហើយត្រូវបានព្យាករណ៍ថានឹងសម្រេចបានកំណើន​ ក្នុងអត្រា ៤,៨% ក្នុងឆ្នាំ ២០២៥ (AMRO, ខែ មករា ឆ្នាំ ២០២៥)” ។

បន្ថែមលើនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បញ្ជាក់ថា តំបន់អាស៊ានកំពុងបន្តផ្តល់អាទិភាព ដល់គំនិតផ្តួចផ្តើមជាយុទ្ធសាស្រ្ត ដើម្បីទាញយកប្រយោជន៍ពីកាលានុវត្តភាព ដែលកំពុងលេចឡើងថ្មីៗ និងដោះស្រាយបញ្ហាប្រឈមនាអនាគត ។ មូលដ្ឋានគ្រឹះនៃកិច្ចខិតខំប្រឹងប្រែងនេះ គឺការបង្កើនការតភ្ជាប់អាស៊ាន, ដូចមានគូសរំលេចនៅក្នុង ផែនការមេស្តីពីការតភ្ជាប់អាស៊ាន ឆ្នាំ ២០២៥ ដោយសង្កត់ធ្ងន់លើការតភ្ជាប់ដោយរលូន ទាំងការដឹកជញ្ជូន, ពាណិជ្ជកម្ម, ការអប់រំ និងវប្បធម៌ ដែលនឹងជួយបង្កើនភាពប្រកួតប្រជែង, លើកកម្ពស់បរិយាប័ន្ន, និងពង្រឹងជំហររបស់អាស៊ាន ជាមហាអំណាចសេដ្ឋកិច្ច ដែលមានការរួបរួម៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1651 នាក់
ម្សិលមិញ :
902 នាក់
សប្តាហ៍នេះ :
9154 នាក់
ខែនេះ :
38988 នាក់
3 ខែនេះ :
101615 នាក់
សរុប :
1232469 នាក់