ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋមន្រ្តី ប៉េង ពោធិ៍នា៖ ជំនួយបច្ចេកទេសសំណង់ផ្លូវ និងស្ពានរបស់អូស្ត្រាលី នឹងរួមចំណែកលើកកម្ពស់វិស័យហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា
Thu,06 March 2025 (Time 05:06 PM)
ដោយ ៖ (ចំនួនអ្នកអាន: 100នាក់)

ភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង ឯកឧត្តម ដេរិក យីប (Derek YIP) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួល និងប្រកាសឱ្យប្រើប្រាស់បទដ្ឋានបច្ចេកទេសសំណង់ផ្លូវ និងស្ពាន ជំហានទី១ និងប្រកាសជំនួយបច្ចេកទេស ជំហានទី២ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង លោក Geoff Allan នាយកប្រតិបត្តិ Austroads តំណាងក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងមន្រ្តីពាក់ព័ន្ធ។

ពិធីនេះគឺជាការប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវបទដ្ឋានបច្ចេកទេសថ្មី ដែលកើតចេញពីចំណងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អូស្ត្រាលី និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការរៀបចំកែសម្រួល និងធ្វើបច្ចុប្បន្នភាពបទដ្ឋានបច្ចេកទេសតាំងពីឆ្នាំ២០០០ ដើមី្បឆ្លើយតបនឹងតម្រូវការនាពេលបច្ចុប្បន្ន ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពានក្នុងព្រះរាជាណាចក្រកម្ពុជា។
ពិធីនេះក៏បានបង្ហាញពីទំនាក់ទំនងជិតស្និទ្ធ និងស៊ីជម្រៅរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសអូស្ត្រាលី ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើពិពិធកម្មដៃគូអន្តរជាតិ និងការពង្រឹងស្វ័យភាពជាយុទ្ធសាស្ត្រមួយកម្រិតទៀត។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ប៉េង ពោធិ៍នា បានមានប្រសាសន៍ថា “បទដ្ឋានបច្ចេកទេសដែលទទួលបានការគាំទ្រពីមិត្តអូស្ត្រាលី គឺជាទំព័រថ្មីមួយបន្ថែមទៀត សម្រាប់បន្តរួមចំណែកលើកកម្ពស់ និងអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពានរបស់កម្ពុជា។ បទដ្ឋានបច្ចេកទេសផ្លូវ និងស្ពានដែលបានធ្វើបច្ចុប្បន្នភាពទាំងនេះ រួមជាមួយនឹងកម្មវិធីពង្រឹងសមត្ថភាពនឹងជួយឱ្យយើងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពានប្រកបដោយសុវត្ថិភាព ធន់ និងធានានិរន្តរភាពក្នុងការប្រើប្រាស់ឱ្យកាន់តែប្រសើរ ដើមី្បបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ និងជួយជំរុញពិពិធកម្មវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាននៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសោភ័ណភាព និងគុណភាព”។
ឯកឧត្តមឯកអគ្គរដ្ឋទូត ដេរិក យីប បានរម្លឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី ក្នុងការគាំទ្រដល់គោលដៅអភិវឌ្ឍន៍ជាតិរបស់កម្ពុជា និងបានបញ្ជាក់បន្ថែមថា “ភាពជាដៃគូរវាងកម្ពុជា-អូស្ត្រាលី បានបង្ហាញពីទំនាក់ទំនងដ៏រឹងមាំរវាងប្រជាជាតិទាំងពីរ។ រដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី រីករាយក្នុងការជួយគាំទ្រដល់ប្រទេសកម្ពុជាលើការកសាង និងអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលមានលក្ខណៈសមស្របសម្រាប់កម្ពុជា ដើមី្បរួមចំណែកដល់កំណើនសេដ្ឋកិច្ច សង្គមប្រកបដោយបរិយាបន្ន និងភាពធន់ទៅនឹងការបម្រែបម្រួលអាកាសធាតុ”។
ក្រៅពីពិធីប្រគល់-ទទួលឯកសារបទដ្ឋានបច្ចេកទេសនេះ ក៏មានការប្រកាសពីជំនួយបច្ចេកទេស ជំហានទី២ ផ្តោតលើការកសាងសមត្ថភាពរបស់វិស្វករជំនាញ និងមន្ត្រីបច្ចេកទេសកម្ពុជា ក្នុងការពង្រឹងសមត្ថភាពអនុវត្តបទដ្ឋានបច្ចេកទេសថ្មីៗឱ្យមានប្រសិទ្ធភាពជាអតិបរមា តាមរយៈការរៀបចំសិក្ខាសាលា កម្មវិធីបណ្តុះបណ្តាល និងការចែករំលែកចំណេះដឹង ដែលនឹងប្រែក្លាយជាកម្លាំងចលករជួយជំរុញដ៏មានសក្តានុពលក្នុងការប្រើប្រាស់បទដ្ឋានបច្ចេកទេសទាំងនេះឱ្យកាន់តែទូលំទូលាយ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2717 នាក់
ម្សិលមិញ :
1114 នាក់
សប្តាហ៍នេះ :
8113 នាក់
ខែនេះ :
28560 នាក់
3 ខែនេះ :
92098 នាក់
សរុប :
1170690 នាក់