ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន
Wed,02 April 2025 (Time 03:52 PM)
ដោយ ៖ (ចំនួនអ្នកអាន: 217នាក់)

ខេត្តមណ្ឌលគិរី ៖ អភិបាលខេត្តមណ្ឌលគិរី បានលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ ត្រូវសហការរួមគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន សូមកុំរង់ចាំការអន្តរាគមន៍ពីថ្នាក់ខេត្តឬថ្នាក់ជាតិ ដ្បិតការងារខ្លះ គឺជាការទទួលខុសត្រូវរបស់ខ្លួន និងអាចដោះស្រាយបាន ដូចជាបញ្ហា អនាម័យ បរិស្ថាន ផ្លូវលំតូចៗ ក្នុងភូមិ ដែលមានជង្ហុកទឹកដក់តូចៗមានព្រៃដុះសងខាង បង្គោលអំពូលបំភ្លឺតាមដងផ្លូវ និងករណីមួយចំនួនទៀតដែ លយើងត្រូវធ្វើទាំងអស់គ្នា។ នេះជាការលើកឡើងរបស់ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី នាឱកាសពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវមេតុងថ្មីចំនួនពីរខ្សែ ក្នុងសង្កាត់មនោរម្យ និងសង្កាត់សុខដុម ក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ។

ឯកឧត្តម ថង សាវុន មានប្រសាសន៍ថា ដើម្បីជាប្រយោជន៍ដល់ពុកម៉ែបងប្អូនរស់នៅសង្កាត់ទាំងពីរផ្ទាល់ និងសាធារណៈជនទាំងអស់ ជាពិសេស ភ្ញៀវទេសចរ ដែលមានតម្រូវការប្រើប្រាស់ផ្លូវទាំងពីរនាពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរពេលឆាប់ៗនេះ រដ្ឋបាលខេត្តនិងអាជ្ញាធរក្រុងសែន មនោរម្យ សម្រេចបើកសម្ពោធឲ្យបងប្អូនអាចប្រើបានផ្លូវថ្មីចាប់ពីពេលនេះតទៅ។

ទន្ទឹមនិងសមិទ្ឋផលដែលទើបទទួលបានថ្មីនេះ ឯកឧត្តមអភិបាលខេត្តបានសំនូមពរដល់ អាជ្ញាធរមូលដ្ឋានជាពិសេសប្រជាពលរដ្ឋដែលរស់នៅ អាស្រ័យផលផ្ទាល់ ត្រូវបង្កើនស្មារតីចូលរួមជួយថែរក្សាផ្លុវបេតុងនេះឲ្យបានល្អស្អាត ដើម្បីប្រើប្រាស់ឲ្យបានយូរអង្វែង។ក្រៅពីជួយមើលថែទាំផ្លូវប្រជាពលរដ្ឋ ត្រូវ ចេះ រៀបចំសម្អាតអនាម័យបរិស្ថានជុំវិញផ្ទះ ទុកដាក់សំរាមឲ្យមានរបៀប ហាមដុតព្រៃដែលអាចនាំគ្រោះថ្នាក់ឆេះរាលដាលដល់ភូមិឋានអ្នកដទៃ ហើយត្រូវ ចូលរួមជាប្រចាំជាមួយអាជ្ញាធរ ក្នុងការរៀបចំនិងថែទាំទ្រព្យសម្បត្តិសាធារណៈនានា។ ជាមួយគ្នានេះដោយមើលឃើញពីបញ្ហាបំរែបំរួល អាកាសធាតុ នាពេ ល បច្ចុប្បន្នមិនប្រក្រតី ឯកឧត្តម ថង សាវុន បានផ្តាំផ្ញើដល់ប្រជាពល រដ្ឋ ទាំង អស់ត្រូវបន្តថែរក្សាសុខភាព យកចិត្តទុកដាក់តា មដានសុខភាពកូនតូចៗនិង ឪពុកម្តាយឬមនុស្សមានវ័យចំណាស់ក្នុងផ្ទះ។ គិតត្រឹមដើមខែមេសានេះ អាកាសធាតុនៅទីរួមខេត្តមណ្ឌលគិរី នៅតែត្រជាក់និងមានខ្យល់បោកបក់ ខុសពីបណ្តាឆ្នាំកន្លងទៅ ដែលជាធម្មតារដូវនេះគឺមានអាកាសធាតុក្តៅ ។

លោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ បានឲ្យដឹងថា ផ្លូវបេតុងអាមេ (ឆ្អឹងដែក)ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះមានចំនួន ០២ ខ្សែ គឺ ខ្សែទី១ ផ្លូវបេតុងអាមេមានកម្រាស់ ១៥ស.ម មានប្រវែង ១.០៥០ម៉ែត្រ ទទឹង ៧ម៉ែត្រ និងដាក់លូជ្រុងបង្ហូរទឹកភ្លៀងមុខកាត់ ០,៨ម៉ែត្រ ប្រវែ ង ៧៥០ម៉ែត្រ មានតម្លៃ ជាង ៤០០០លានរៀល ទីតាំងស្ថិតនៅភូមិដោះក្រមុំសង្កាត់សុខដុម ស្ថាបនាដោយនាយក ដ្ឋានស្ថាបនា និងវិស្វកម្ម ក្រសួង មហា ផ្ទៃ រយៈពេលសាងសង់ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៥ ។ ចំណែកខ្សែទី២ ផ្លូវបេតុងអាមេមានកម្រាស់ ១៥ស.ម ប្រវែង ១.០៥០ម៉ែត្រ ទទឹង ៧ម៉ែត្រ និងដាក់លូជ្រុងបង្ហូរទឹកភ្លៀងមុខកាត់ ០,៨ម៉ែត្រ ប្រវែង ៧៥០ម៉ែត្រ មានតម្លៃជាង ៤០០០លានរៀល ទីតាំងស្ថិតនៅភូមិដើមស្រល់ សង្កាត់ម នោ រ ម្យ ស្ថាបនាដោយនាយកដ្ឋានស្ថាបនា និងវិស្វកម្ម ក្រសួងមហាផ្ទៃ រយៈពេលសាងសង់ចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៤ ផ្លូវក្រោមវត្តសែន មនោរម្យ បំបែកពីផ្លូវ ៣៧៦៣ ឆ្ពោះទៅស្ពានឈើដែលបានដោះស្រាយការលំបាករបស់អ្នកភូមិនាពេលកន្លងមក៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1317 នាក់
ម្សិលមិញ :
902 នាក់
សប្តាហ៍នេះ :
8820 នាក់
ខែនេះ :
38654 នាក់
3 ខែនេះ :
101281 នាក់
សរុប :
1232135 នាក់