ភ្នំពេញ៖ ថ្លែងក្នុងឱកាសសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្ដម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបន្តរម្លឹកដល់ប្រជាពលរដ្ឋកម្ពុជាទាំងក្នុង និងក្រៅប្រទេស ត្រូវប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ ឬព័ត៌មានដែលធ្វើឱ្យមានស្ថានការណ៍ច្របូកច្របល់ នៅជុំវិញស្ថានភាពព្រំដែន និងស្ថានភាពរបស់វីរកងទ័ពកម្ពុជា។ឯកឧត្ដម ប៉ែន បូណា លើកឡើងថា “ពាក់ព័ន្ធនឹងការទទួលព័ត៌មាន នៅក្នុងស្ថានភាពបែបនេះ អ្វីដែលបងប្អូនយើងត្រូវប្រុងប្រយ័ត្ន គឺព័ត៌មានក្លែងក្លាយ និងព័ត៌មាន ដែលមានដែលមានប្រភពមិនច្បាស់លាស់ ដែលមកបំពុលសតិអារម្មណ៍ ឬមួយក៏ធ្វើឱ្យស្ថានការណ៍ច្របូកច្របល់”។ឯកឧត្ដមអ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានស្នើសុំឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវតាមដានប្រភពព័ត៌មាន ដែលផ្សព្វផ្សាយចេញពីក្រុមអ្នកនាំពាក្យដែលបានរៀបចំសន្និសីទសារព័ត៌មាន ជារៀងរាល់ថ្ងៃ ដើម្បីសង្ខេបព្រឹត្តិការណ៍ និងគេហទំព័រផ្លូវការសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធភា, ក្រសួងការពារជាតិ, ក្រសួងការបរទេស ក្រសួងព័ត៌មាន អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងក្រសួងព័ត៌មានកម្ពុជា ព្រមទាំងគេហទំព័ររបស់គណៈកម្មការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ ទាំងនេះគឺជាប្រភពផ្លូវការផ្តល់ព័ត៌មានពិត ជូនដល់សាធារណជនទាំងអស់។បន្ថែមពីនេះឯកឧត្ដមបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការចាត់ចែងការងារគ្រប់បែបយ៉ាង ដើម្បីថែរក្សាសន្តិភាព និងការពារបូរណភាពទឹកដី ដោយសន្តិវិធី និងស្មារតីពហុភាគីនិយម៕
ព័ត៌មានគួរចាប់អារម្មណ៍
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៖ គិតត្រឹមព្រឹកថ្ងៃទី៤ ខែសីហានេះ ស្ថានភាពនៅជួរមុខព្រំដែនកម្ពុជា-ថៃ មានសភាពស្ងប់ស្ងាត់ ()
អ្នកនាំពាក្យរាជរដ្ឋាភិបាល បន្តរម្លឹកដល់ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ ()
ឯកឧត្តម សុខ លូ បន្តអញ្ជើញទទួលស្វាគមន៍ពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិដូង ()
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
វីដែអូ
ចំនួនអ្នកទស្សនា